ថ្នាលឌីជីថល
ការបង្កើតថ្នាលឌីជីថល ដំណោះស្រាយ និង សេវាកម្ម ដែលធុរកិច្ចថ្មីអាចភ្ចាប់ចូលទៅប្រើ់ប្រាស់ ក៏ដូចជាអាចស្វែងរកធនធានផ្សេងៗ និង វិនិយោគិនផងដែរ។

ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា
ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia DataXchange) ឬ ហៅកាត់ថា ថ.ផ.ទ. ជាថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានបង្កើតឡើងសម្រាប់ផ្លាស់ប្ដូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface-API) រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមានមួយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតក្នុងវិស័យសាធារណៈ និង ជាមួយវិស័យឯកជន ដែលជាសមាជិក ថ.ផ.ទ. ប្រកបដោយសុវត្ថិភាពតាមរយៈប្រព័ន្ធអុីនធឺណិត ឬបណ្ដាញតភ្ជាប់ឌីជីថលផ្សេងៗ។
ស្វែងយល់បន្ថែម
ធុរកិច្ចថ្មីកម្ពុជា
“ធុរកិច្ចថ្មីកម្ពុជា” គឺជាកម្មវិធីថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានតួនាទីជាយន្តការគាំទ្រ ដល់ធុរកិច្ចថ្មី និងជំរុញការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជាតិឱ្យមានភាពរស់រវើក។
ស្វែងយល់បន្ថែម
ថ្នាល CamDigiKey
CamDigiKey គឺថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលផ្តោតលើភាពងាយស្រួល និងសុត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ CamDigiKey ផ្តល់ជូននូវសេវាកម្មជាច្រើនរួមមាន: កម្មវិធីទូរស័ព្ទដៃ, សេវាកម្មធ្វើយថាភូតកម្មតែមួយដង/យថាភូតកម្មរួម (Single Sign-On Service), ការធ្វើយថាភូតកម្មជាមួយពាក្យ/លេខសម្ងាត់តិច (Password-less authentication), ការផ្ដល់ Open APIs សម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន (Open KYC Verification APIs)។
ស្វែងយល់បន្ថែម
សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច
ដំណើរការតាមរយៈ CamDX ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន អនុញ្ញាតឱ្យអ្នកជំនួញចុះឈ្មោះអាជីវកម្មរបស់ខ្លួនតាមអ៊ីនធឺណិតដោយភាពងាយស្រួល។
ស្វែងយល់បន្ថែម
ថ្នាល CamDL
CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជននូវថ្នាលប្លុកឆេនមួយសម្រាប់សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធី Web 3.0, កម្មវិធីដែលប្រតិបត្តិការដោយវិមជ្ឈការ (Decentralized Application - DApp) និងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance - DeFi) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ នៅក្នុងសង្គម-សេដ្ឋកិច្ច។
ស្វែងយល់បន្ថែម
ថ្នាលធុរកិច្ច
ថ្នាលធុរកិច្ច គឺជាមជ្ឈមណ្ឌលព័ត៌មានកណ្តាល ដែលធុរកិច្ចក្នុងស្រុក ឬ ក្រៅស្រុក និងអ្នកវិនិយោគអាចទទួលបានព័ត៌មានទាក់ទងនឹងអាជីវកម្មដោយមិនគិតថ្លៃ។
ស្វែងយល់បន្ថែម