អំពី ម.ធ.ត.
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដើម្បីគាំទ្រដល់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា។ យើងផ្តោតលើមុខព្រួញសំខាន់ៗចំនួន ៥ រួមមាន៖ ការបណ្ដុះធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង បរិវត្តកម្មឌីជីថលសហគ្រាស។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
We need to orient our young talents toward research and innovation in corresponding to the new economic development context by enhancing skills and entrepreneurial capabilities to develop new startups for digital economy.
ចក្ខុវិស័យ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មានចក្ខុវិស័យ ក្លាយជាស្ថាប័ននៃនវានុវត្តន៍ភាព​ និង ការលូតលាស់សម្រាប់ធុរកិច្ចថ្មី និង ​ធុរកិច្ច​ឌីជីថលក្នុងប្រទេសកម្ពុជា។
បេសកកម្ម
ដើម្បីលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវការគាំទ្រ និង ធនធានយ៉ាងទូលំទូលាយ។ យើងមានគោលដៅក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីឱ្យមានភាពរស់រវើកមួយដែលប្រកបដោយនវាវនុវត្តន៍ និង អាចលើកស្ទួយកំណើនសេដ្ឋកិច្ច។
ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”